ខេត្តសៀមរាប៖ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគោយន្ត ចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន អង្គភាពចំណុះទីបញ្ជាការកងពលអំអន្តរាគមន៍លេខ២ តាមរយៈ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ សម្រាប់បម្រើការងារនៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ដើម្បីជួយសម្រួលនូវតម្រូវការចាំបាច់នានា ក្នុងផ្នែកកសិកម្ម ទាំងសម្រាប់អង្គភាព ព្រមទាំងប្រជាពលរដ្ឋ ក្នុងគោលដៅជំរុញផលិតកម្ម និងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានកាន់តែប្រសើរផងដែរ ៕
ព័ត៌មានបច្ចេកវិទ្យា
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការសាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ ក្រុងតាខ្មៅ….
នៅព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការសាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ ក្រុងតាខ្មៅ និងបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល៕
នាយនគរបាលប៉ុស្តិ៍ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ លោក យឹង សំអឿន ហៅ ដួង ត្រូវស្នងការដកបញ្ឈរជើង និងតែងតាំងមេប៉ុស្តិ៍ស្តីទី
ខេត្តក្រចេះ ៖ ហេតុការណ៍នេះបានកើតឡើងនៅក្នុងកម្មពិធីបុណ្យកឋិនទាន វត្តអូរលុង ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ។ ខណៈលោកមេប៉ុស្តិ៍រូបនោះ ដែលមើលទៅហាក់ដូចស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានឡើងទៅសួរនាំ ហើយក៏បិទល្ខោនមិនឲ្យសម្តែងបន្តតែម្តង ដោយចោទប្រកាន់ថា ក្រុមល្ខោននោះមិនមានច្បាប់អនុញ្ញាត ដែលផ្ទុយពីទៅសួរនាំគណៈកម្មការអាចារ្យវត្ត ឬចៅអធិការវត្ត ដែលជាអ្នកជួលវង់ល្ខោនមកសម្តែងនោះទេ ។ ក្រុមអ្នកលេងល្ខោនផ្ទុះប្រតិកម្ម និងហួសចិត្តចំពោះលោកមេប៉ុស្តិ៍វ័យក្មេងម្នាក់ ឈ្មោះ លោក យឹង សំអឿន ហៅ ដួង នៅស្រុកស្នួល ខេត្តក្រចេះ ដែលបានធ្វើរឿងដ៏មិនសមទំនង ចុះទៅបិទល្ខោនពួកគាត់កំពុងតែសម្តែងសុខៗ ធ្វើឱ្យប្រជាពលរដ្ឋជាអ្នកទស្សនា បានសម្តែងការក្តៅក្រហាយឡើងឈូរឆតែម្តង ព្រោះតែពួកគាត់មិនពេញចិត្តទៅនឹងទង្វើដ៏ចម្លែករបស់មេប៉ុស្តិ៍រូបនេះ ។ តាមបណ្តាញសង្គម facebook បានលើកឡើងថា ករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចា ខេត្តក្រចេះ ចុះទៅរករឿងនិងបញ្ឈប់ការសំដែង សិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយនៅវត្តក្នុងភូមិ អូរលុង ឃុំស្រែចា ស្រុក ស្នួល ខេត្ត ក្រចេះ បានបង្កការរិះគន់ខ្លាំងលេីបណ្ដាញសង្គមហ្វេសប៊ុក ធ្វើតែរឿងអោយពលរដ្ឋក្តៅក្រហាយ។ តាមពិតនគរបាលមូលដ្ឋាន […]
សិក្ខាសាលាស្តីពីការយល់ដឹងពីការ ធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហា ប្រឈមផ្នែកផ្លូវច្បាប់
ខេត្តព្រះសីហនុ ៖ សភាពាណិជ្ជកម្មកម្ពុជា CDC និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់ដែលពិធីនេះបានរៀបចំឡើង នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក គង់ វិតាណៈ អភិបាលរងខេត្ត លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ និងមានការចូលរួមម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ពាណិជ្ជករ អាជីវករ និងវិនិយោគិនជាច្រើននាក់ផងដែរ។ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវពុទ្ធិដ៏មានតម្លៃមួយលើផ្នែកធុរកិច្ចដោយបានផ្ដល់យ៉ាងសុក្រឹតនូវកិច្ចការពារផ្នែកផ្លូវច្បាប់ក្នុងបញ្ចៀសហានីភ័យដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរមុខរបរ ផលិត លក់ ទិញប្រើប្រាស់ ដែលជានីតិវិធីគ្រឹះរបស់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងធុរកិច្ចទាំងឡាយ។ លោកឧកញ៉ាបានបន្តថា សិក្ខាកាមទាំងអស់នាថ្ងៃនេះនឹង ទទួលបាននូវចំណេះដឹងដ៏មានតម្លៃដែលជាធាតុចូលមិនអាចខ្វះបានក្នុងការប្រកប មុខរបរទទួលបានប្រកបដោយតម្លាភាព ប្រកួតប្រជែងដោយស្មើភាព ទទួលបានការពេញចិត្តពីអតិថិជនគ្រប់រូប ដែលនេះនឹងដឹកនាំទៅរកធុរកិច្ចមួយប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។ […]