ប្រទេសថៃ៖ រថយន្តក្រុងមួយបានធ្លាក់ និងសម្លាប់មនុស្ស១៨នាក់ក្នុងប្រទេសថៃនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីដាច់ហ្វ្រាំងមិនអាចគ្រប់គ្រងបាន ខណៈដែលវាចុះពីលើភ្នំ។ នេះបើយោងតាមសារព័ត៌មានវៀតណាមអ៊ិចប្រេសនៅថ្ងៃទី២៦ ខែកុម្ភៈនេះ។ រថយន្តនេះគឺជារថយន្តក្រុងមួយក្នុងចំណោមឡានក្រុងពីរជាន់ចំនួនបី ដែលដឹកមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ធ្វើដំណើរទៅក្រៅប្រទេស នៅពេលដែលបើកចេញពីខេត្ត Prachin Buri ភាគខាងកើតនៃរដ្ឋធានីបាងកក។ យោងតាមលោកវរសេនីយ៍ទោ លោក Siwapass Phuripatchaiboonchu បានឱ្យដឹងថាមានមនុស្ស ១៧ នាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅកន្លែងកើតហេតុ ហើយម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ យ៉ាងណាម៉ិញ មានមនុស្សសរុបចំនួន ៤៩ នាក់នៅក្នុងរថយន្តក្រុងបានធ្លាក់នោះ ហើយអ្នកនៅរស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំនួន ២កន្លែង។ គូសបញ្ជាក់ថា ប្រទេសថៃមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍ដ៏អាក្រក់បំផុតមួយក្នុងពិភពលោក ដោយមានមនុស្សប្រហែល ២០,០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ មូលហេតុចំបងដោយសារតែយានជំនិះមិនមានសុវត្ថិភាព និងការបើកបរមិនល្អ ដែលនាំឱ្យមានចំនួនអ្នកស្លាប់ខ្ពស់ បន្ថែមពីនោះ កាលពីខែតុលា រថយន្តសាលាបានធ្លាក់ និងឆេះនៅជាយក្រុងបាងកក ដោយបានសម្លាប់មនុស្ស ២៣ នាក់ដែលភាគច្រើនជាកុមារ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបំផុតរបស់ព្រះរាជាណាចក្រថៃ៕
ព័ត៌មានអន្តរជាតិ
លោក Yoon Suk Yeol អះអាងថា ស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីបញ្ចៀសការបង្ហូរឈាម….
សេអ៊ូល÷ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករាថាលោកផ្ទាល់បានសម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បី សួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ ក្នុងគោលបំណងបញ្ចៀសការបង្ហូរឈាមដាក់គ្នា បើទោះជាលោកយល់ថាការស៊ើបអង្កេតលើរូបលោកជា ទង្វើខុសច្បាប់ក៏ដោយ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូត្រូវបានថតទុកជាមុន លោក Yoon បានគូសបញ្ជាក់ដូច្នេះថា ខ្ញុំបានសម្រេចចិត្តឆ្លើយតបទៅកាន់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ។ លោកបន្តថាលោកមិនបានទទួលស្គាល់ ភាពស្របច្បាប់នៃការស៊ើបអង្កេតនោះទេ តែលោកសុខចិត្តប្រគល់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមដាក់គ្នា។ គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះដែរបានឱ្យដឹងថាលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ ក្រុមអ្នកស៊ើបអង្កេត បានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃទី១៥ ខែមករា នៅវេលាម៉ោង ១០៖៣៣នាទី ម៉ោងនៅសេអ៊ូល។ តាមរយៈការចាប់ខ្លួននេះ លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។ នៅព្រឹកថ្ងៃពុធនេះ មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត […]
ប្រេស៊ីលបិទទីតាំងរោងចក្រ BYD ដែលកំពុងសាងសង់ ក្រោយរកឃើញថា កម្មកររស់នៅក្នុងស្ថានភាពដូច «ទាសករ»…
អជ្ញាធរប្រេស៊ីលបានបញ្ឈប់ការសាងសង់រោងចក្រសម្រាប់រថយន្តអគ្គិសនី (EV) យក្សរបស់ចិន BYD ដោយនិយាយថាកម្មកររស់នៅក្នុងលក្ខខណ្ឌប្រៀបធៀបទៅនឹង «ទាសភាព» ឬហៅម្យ៉ាងទៀតថា «ភាពជាខ្ញុំគេ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២៤។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាការងារសាធារណៈ (MPT) បានឱ្យដឹងថា កម្មករជាង ១៦០នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។ កម្មករទាំងនោះ ត្រូវបានគេប្រទះឃើញថា បានរស់នៅក្នុងភាព «ថោកទាប» និង វេទនា ខណៈដែលលិខិតឆ្លងដែន និងប្រាក់បៀវត្សរ៍របស់ពួកគេត្រូវបានដកហូតដោយម្ចាស់ក្រុមហ៊ុនសាងសង់។ BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធ ហើយនៅតែបន្តការប្តេជ្ញាចិត្តចំពោះ «ការអនុលោមតាមច្បាប់ពេញលេញជាមួយច្បាប់របស់ប្រទេសប្រេស៊ីល»។ រោងចក្រនេះគ្រោងនឹងដំណើរការនៅខែមីនា ឆ្នាំ ២០២៥ ហើយត្រូវបានកំណត់ថាជារោងចក្រ EV ដំបូងបង្អស់របស់ BYD ដែលមានទីតាំងនៅខាងក្រៅតំបន់អាស៊ី។ យោងតាមសម្ដីរបស់ព្រះរាជអាជ្ញាបានឲ្យដឹងថា កម្មករបានរស់នៅក្នុងស្ថានភាពមួយដែលលំបាក មានកន្លែងខ្លះពួកគេដេកដោយគ្មានពូក បន្ទប់ទឹកមួយប្រើប្រាស់គ្នារហូតដល់ជាង ៣០នាក់ ពួកគេត្រូវបានបង្ខំឲ្យក្រោកតាំងពីព្រលឹមដើម្បីត្រៀមធ្វើការ។ ស្ថានភាពនេះវាបានផ្ទុយពីលក្ខខណ្ឌដូចទាសភាព ដែលបានកំណត់ដោយច្បាប់ប្រេស៊ីល រួមមានការជាប់បំណុល និងការងារដែលបំពានសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ក្នុងនោះមានកម្មករជាច្រើនត្រូវបានគេកាត់ប្រាក់ឈ្នួល សម្រាប់ថ្លៃសេវាផ្សេងៗ ដោយមិនបានបញ្ជាក់ច្បាស់ថា វាជាការកាត់ទៅលើអ្វីឲ្យប្រាកដ […]
ក្រុមហេសបូឡា ប្រកាសជ័យជម្នះលើអ៊ីស្រាអែល ក្រោយបទឈប់បាញ់ចូលជាធរមាន…
កាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា បានចូលជាធរមានហើយ ដោយមានថ្នាក់ដឹកនាំពិភពលោកជាច្រើនចូលរួមសាទរថា ជាសញ្ញាវិជ្ជមានឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សារយៈពេលជាងមួយឆ្នាំ ហើយភ្លាមៗនោះដែរ ក្រុមហេសបូឡា ស្រាប់តែប្រកាសថា កិច្ចព្រមព្រៀងនេះគឺជាជ័យជម្នះលើប្រទេសអ៊ីស្រាអែល។ ក្នុងសារលើកដំបូងចាប់តាំងពីបទឈប់បាញ់លេចចេញជារូបរាង ចលនាសកម្មប្រយុទ្ធមានមូលដ្ឋាននៅប្រទេសលីបង់ និយាយថា «ជ័យជម្នះដែលផ្តល់ដោយព្រះដ៏មានមហិទ្ធិឫទ្ធិ គឺជាកម្មសិទ្ធិរបស់ភាគីសុចរិត។ អ្នកប្រយុទ្ធរបស់យើង ត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបទៅនឹងមហិច្ឆតានិងការវាយប្រហាររបស់សត្រូវ»។ ហេសបូឡានិយាយថា កងទ័ពអ៊ីស្រាអែល មិនអាចកាន់កាប់និងបង្កើតទីតាំងនៅតាមទីប្រជុំជនបានទេ ហើយក៏មិនអាចទប់ស្កាត់ការវាយប្រហារឆ្លងដែនរបស់ក្រុមហេសបូឡា ឬបង្កើតតំបន់ទ្រនាប់សន្តិសុខយោធាតាមចិត្តបានដែរ។ ពួកគេនឹងកំណត់គោលដៅលើកងកម្លាំងអ៊ីស្រាអែល រហូតដល់សង្គ្រាមថ្ងៃចុងក្រោយ។ មុននេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសថា ខ្លួនសូមរក្សាសិទ្ធិវាយប្រហារចលនាសកម្មប្រយុទ្ធលីបង់ដដែល ទោះមានបទឈប់បាញ់ក៏ដោយ។ យោងតាមលោក Benjamin Netanyahu, អ៊ីស្រាអែល បានប្រាប់អាមេរិកទៅរួចហើយថា ខ្លួននៅតែមានសិទ្ធិធ្វើសកម្មភាពយោធាក្នុងប្រទេសលីបង់ បើក្រុមហេសបូឡា នៅតែព្យាយាមបំពាក់អាវុធ កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ឬប្រើប្រាស់គ្រាប់រ៉ុកកែតជាលេសដើម្បីវាយប្រហារ។ សូមបញ្ជាក់ជាថ្មី ក្នុងបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីភាគខាងត្បូងប្រទេសលីបង់ ហើយក្រុមហេសបូឡា ក៏នឹងដកថយចេញពីភាគខាងជើងនៃទន្លេ Litani ដូចគ្នា។ កិច្ចព្រមព្រៀងនេះគូសបញ្ជាក់ថា ក្រុមហេសបូឡានិងអ៊ីស្រាអែល មានពេល៦០ថ្ងៃដើម្បីដកកងកម្លាំងនិងសព្វាវុធចេញពីតំបន់និងខ្សែបន្ទាត់ខៀវ «Blue Line» ដែលគេស្គាល់ថា ជាព្រំដែនក្រៅផ្លូវការរវាងប្រទេសលីបង់និងអ៊ីស្រាអែល លើសពីនេះ លីបង់ នឹងដាក់ពង្រាយកងទ័ព […]
អ្នកស្លា.ប់កើនឡើងដល់១០០នាក់ស្លា.ប់ ក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដោយសារព្យុះ Trami នៅក្នុងប្រទេសហ្វីលីពីន
រដ្ឋធានីម៉ានីល៖ ចំនួនអ្នកស្លាប់ និងបាត់ខ្លួននៅក្នុងទឹកជំនន់ដ៏ធំ និងការរអិលបាក់ដីដែលបង្កឡើងដោយព្យុះត្រូពិចត្រាមី (Trami) នៅក្នុងប្រទេសហ្វីលីពីន កើនឡើងដល់ជិត១៣០នាក់ ខណៈប្រធានាធិបតីអះអាងថា មនុស្សជាច្រើនត្រូវការការសង្គ្រោះបន្ទាន់…។ ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បានឱ្យដឹងថា ព្យុះត្រាមីបានបោកបក់ចេញពីភាគពាយ័ព្យប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៥តុលា ដោយបានបណ្តាលឱ្យមនុស្សយ៉ាងតិច100នាក់បានស្លាប់ និង៤១នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងព្យុះដ៏អាក្រក់បំផុត និងបំផ្លិចបំផ្លាញបំផុតរបស់ប្រជុំកោះអាស៊ីអាគ្នេយ៍មកទល់ពេលនេះ។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈទទួលបានរបាយការណ៍មកពីតំបន់ដាច់ស្រយាល។ ប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ផ្សេងទៀត ព្រមទាំងសុនកហិតក្លិន បានជីករកអ្នកភូមិម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួនពីរនាក់ចុងក្រោយនៅទីក្រុង Talisay នៃខេត្ត Batangas។ មឈូសផ្ទុកសាកសពជនរងគ្រោះដែលបានរកឃើញនៅក្នុងគំនរភក់ ផ្ទាំងថ្ម និងដើមឈើដែលដួលរលំចុះតាមជម្រាលភ្នំ ត្រូវបានតម្រៀបជាជួរនៅក្នុងកន្លែងហាត់ប្រាណមួយកន្លែងនៅកណ្តាលទីក្រុង។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ លោក ម៉ាកូស បានលើកឡើងពីការព្រួយបារម្ភលើរបាយការណ៍របស់អ្នកព្យាកររបស់រដ្ឋាភិបាល ដែលថា ព្យុះទី១១ វាយលុកប្រទេសហ្វីលីពីននៅឆ្នាំនេះ អាចបត់ត្រឡប់ក្រោយនៅសប្តាហ៍ក្រោយ ដោយសារវាត្រូវបានរុញត្រឡប់មកវិញដោយខ្យល់សម្ពាធខ្ពស់នៅសមុទ្ទចិនខាងត្បូង។ ព្យុះនេះត្រូវបានគេព្យាករថា នឹងវាយប្រហារប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ ប្រសិនបើវាមិនចុះខ្សោយកម្លាំងនោះទេ។ រដ្ឋាភិបាលហ្វីលីពីនបានបិទសាលារៀន និងការិយាល័យរដ្ឋាភិបាលក្នុងថ្ងៃទីបី ដើម្បីរក្សាសុវត្ថិភាពមនុស្សរាប់លាននាក់នៅលើកោះ Luzon។ សេវាសាឡាងអន្តរកោះ ក៏ត្រូវបានផ្អាកផងដែរ ធ្វើឱ្យមនុស្សរាប់ពាន់ត្រូវជាប់គាំង។ គួររំលឹកផងដែរថាជារៀងរាល់ឆ្នាំ ព្យុះត្រូពិច និងព្យុះទីហ្វុងប្រហែល២០ បានវាយលុកប្រទេសហ្វីលីពីន ដែលជាប្រជុំកោះអាស៊ីអាគ្នេយ៍ […]
ព្យុះ Trami បានសម្លាប់មនុស្សដល់ទៅ ៨៥នាក់ និងរាប់សិបនាក់បាត់ខ្លួន នៅប្រទេសហ្វីលីពីន
ហ្វីលីពីន ៖បន្ទាប់ពីបានបោកបក់នៅភាគពាយព្យនៃប្រទេសហ្វីលីពីន ព្យុះ Trami ដែលមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗ ដោយមានការរអិលបាក់ដី និងបានបំផ្លិចបំផ្លាញតំបន់នេះ ព្រមទាំងសម្លាប់មនុស្ស និងបង្កការខូចខាតខ្លាំងបំផុតនៅក្នុងប្រទេសហ្វីលីពីន។ កាលពីថ្ងៃទី២៦ ខែតុលា ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយហ្វីលីពីនបានប្រកាសថា មនុស្សយ៉ាងហោចណាស់ ៨៥នាក់បានស្លាប់ និង ៤១នាក់បានបាត់ខ្លួនដោយសារទឹកជំនន់ និងការរអិលបាក់ដី។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បាននិយាយថា តំបន់មួយចំនួនបានកត់ត្រាទឹកភ្លៀងច្រើនដូចរយៈពេល ១-២ ខែ ដោយត្រឹមតែ ២៤ ម៉ោង ដែលលើសពីសមត្ថភាពគ្រប់គ្រងទឹកជំនន់។ ដីឆ្អែតដោយទឹកភ្លៀងបណ្តាលឱ្យមានការបាក់ដីនៅតំបន់ដែលមិនធ្លាប់មានការបាក់ដីពីមុនមក។ ប៉ូលិសរាប់សិបនាក់ អ្នកពន្លត់អគ្គីភ័យ បុគ្គលិកជួយសង្គ្រោះ រួមជាមួយនឹងឧបករណ៍ជីកកកាយ និងឆ្កែហិតក្លិន បានរកឃើញអ្នកបាត់ខ្លួន ២នាក់ចុងក្រោយនៅក្នុងក្រុង Talisay ខេត្ត Batangas ។ បុរសម្នាក់យំខណៈក្រុមអ្នកជួយសង្គ្រោះដាក់សាកសពក្នុងថង់ខ្មៅ។ លោកប្រាកដថាជនរងគ្រោះជាកូនស្រីរបស់ខ្លួន ប៉ុន្តែសមត្ថកិច្ចបានអះអាងថា ត្រូវតែធ្វើតេស្តម្តងទៀតដើម្បីបញ្ជាក់ពីអត្តសញ្ញាណ។ នៅឯទីលានបាល់បោះក្នុងផ្ទះនៅកណ្តាលទីក្រុង មឈូសពណ៌សជាង១០ ត្រូវបានតម្រង់ជួរនៅជាប់គ្នា ហើយនៅខាងក្នុងត្រូវបានគេរកឃើញជនរងគ្រោះនៅក្នុងភក់បាក់ដីកាលពីថ្ងៃទី២៤ ខែតុលានៅក្រុង Talisay ។ រដ្ឋាភិបាលហ្វីលីពីនបានលើកឡើងថា មានមនុស្សជាង […]
ប្រធានាធិបតីប្រេស៊ីល លោក Lula លុបចោលទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំ BRICS ក្រោយដួលប៉ះទង្គិចក្បាលរងរបួសតិចតួច
ប្រាស៊ីលីយ៉ា៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា បានលុបចោលការធ្វើដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS បន្ទាប់ពីមានវេជ្ជបញ្ជាឱ្យរូបលោកផ្អាកធ្វើដំណើរផ្លូវឆ្ងាយជាបណ្ដោះអាសន្ន ក្រោយរងរបួសត្រង់ក្បាលដោយសារ ការដួលនៅឯផ្ទះរបស់លោក បង្កឱុ្យមានការហូរឈាមក្នុងខួរក្បាលបន្តិចបន្តួច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីប្រេស៊ីល បានឱ្យដឹងថាលោក Lula មានអាយុ៧៨ឆ្នាំ នឹងចូលរួមកិច្ចប្រជុំ BRICS តាមរយៈវីដេអូខុនហ្វេរិន។ លោក Lula ដំបូងឡើយ មានគម្រោងចេញដំណើរទៅកាន់រុស្ស៉ី នៅម៉ោង៥រសៀល កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែ វេជ្ជបណ្ឌិតរបស់លោក Lula គឺលោក Roberto Kalil បាន លើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ GloboNews TV ថាលោកប្រធានាធិបតីបានដួលបណ្ដាលឱ្យរងរបួសត្រង់ក្បាលផ្នែកខាងក្រោយ បង្កឱ្យមានឈាមហូរ ក្នុងខួរក្បាលបន្តិចបន្តួច ដែលតម្រូវឱ្យបន្តការពិនិត្យតាមដាន និងធ្វើតេស្ដជាច្រើនដង។ លោក Roberto Kalil បានបញ្ជាក់ទៀតថាលោក Lula […]
វៀតណាម-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១០ ផ្តោតទាំងវិស័យសេដ្ឋកិច្ច និងការពារជាតិ
រដ្ឋធានីហាណូយ៖ ប្រទេសកុម្មុយនីស្ដវៀតណាម និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១០ រាប់ចាប់ពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រហូតដល់ការទូទាត់កូដ QR ឆ្លងព្រំដែននៅថ្ងៃអាទិត្យទី១៣ ខែតុលា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ទៅកាន់រដ្ឋធានីហាណូយ ខណៈដែលប្រទេសជិតខាងទាំងពីរស្វែងរកការជំរុញទំនាក់ទំនង…។ ពិធីចុះហត្ថលេខាបានធ្វើឡើងបន្ទាប់ពីជំនួបរបស់លោក លី ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ។ ទូរទស្សន៍រដ្ឋវៀតណាម (VTV) បានរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាម លោក ជីញ បានស្នើឱ្យចិនជំរុញពាណិជ្ជកម្មកសិកម្មជាមួយវៀតណាម បើកទ្វារទទួលកសិផលវៀតណាម និងសម្រួលនីតិវិធីគយនៅតាមព្រំដែន។ វៀតណាម និងចិន ក៏បានចុះហត្ថលេខាលើឯកសារស្តីពីការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពលើការតភ្ជាប់ផ្លូវដែកឆ្លងកាត់ព្រំដែន។ VTV បានរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើប្រទេសទាំងពីរសហការអនុវត្តឯកសារដែលបានចុះហត្ថលេខាលើការតភ្ជាប់ផ្លូវដែក ការអភិវឌ្ឍផ្លូវដែកទំនើបប្រកបដោយប្រសិទ្ធភាព។ ប្រទេសជិតខាងអាស៊ី ដែលមានរបបនយោបាយដូចគ្នា បានបង្ហាញចំណាប់អារម្មណ៍ម្ដងហើយម្ដងទៀត ក្នុងការជំរុញការតភ្ជាប់ផ្លូវដែក ប៉ុន្តែមិនបានប្រកាសផែនការជាក់ស្តែង ឬតម្លៃប៉ាន់ស្មាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់។ គួរជម្រាបជូនថា ផ្លូវដែកសំខាន់ដែលតភ្ជាប់ប្រទេសទាំង២ គឺពឹងផ្អែកលើផ្លូវដែកតភ្ជាប់ទីក្រុងគុនមីងក្នុងខេត្តយូណានភាគខាងត្បូងប្រទេសចិន ទៅកាន់រដ្ឋធានីហាណូយ និងទីក្រុងកំពង់ផែហៃផុងរបស់វៀតណាម។ ផ្លូវដែកនោះ ត្រូវបានសាងសង់ឡើងដោយបារាំងកំលុងពេលដាក់អាណានិគមលើប្រទេសវៀតណាម កាលពីជាងមួយសតវត្សរ៍មុន ហើយនៅតែប្រើប្រាស់ក្នុងប្រទេសវៀតណាម។ ចិនបានជំនួសផ្លូវរបស់ខ្លួនជាមួយនឹងផ្លូវល្បឿនលឿន។ លោក លី […]
រដ្ឋFloridaរបស់អាម៉េរិកកំពុងរងការវាយប្រហារដោយព្យុះកំណាច Milton
សហរដ្ឋអាមេរិក ៖ ខ្យល់ព្យុះសង្ឃរា Milton បានបោកបក់ចូលឆ្នេរសមុទ្រឈូងសមុទ្រផ្លរីជាលើកដំបូងមិនធ្លាប់មាន ព្យុះសង្ឃរា Milton ជាព្យុះប្រភេទទី ៣ ដែលមានកម្លាំងខ្យល់បក់ ២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបំផ្លាញផ្ទះសម្បែងអស់ជាច្រើនរយខ្នងក្នុងរដ្ឋ Florida របស់សហរដ្ឋអាមេរិក ហើយប្រជាពលរដ្ឋរាប់លាននាក់ បង្ខំចិត្តទៅស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ តុលា នេះព្យុះកំណាចនេះ បានបោកបក់ជាខ្លាំងលើរដ្ឋFlorida ដែលធ្វើឲ្យផ្ទះជាច្រើនខ្នងប៉ើង និង រងការខូចខាតយ៉ាងដំណំ ក្នុងនោះមានឡានទ្រព្យសម្បត្តិរបស់ពលរដ្ឋអាម៉េរិកជាច្រើន ត្រូវបានបំផ្លិញបំផ្លាញដោយសារតែព្យុះកំណាច Milton ហើយចំនួនអ្នកស្លាប់ និង រងរបួសមិនទាន់ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកបញ្ចាក់នៅឡើយនោះទេ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា ភ្លៀងធ្លាក់ខ្លាំង និង ព្យុះថ្មីៗ ជាច្រើនប្រភេទកំពុងកើតឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ នៅពេលដែលផ្ទៃមហាសមុទ្រកាន់តែក្តៅបញ្ចេញចំហាយទឹកកាន់តែច្រើន ពួកវាផ្តល់ថាមពលកាន់តែច្រើនសម្រាប់ព្យុះ ហើយនិងបង្កើតទៅជាព្យុះកំណាចកាន់តែច្រើនឡើងមិនធ្លាប់កើនមាននៅលើពិភពលោក។ ព្យុះកំណាច Milton បានវាយប្រហារអាម៉េរិកម្តងទៀតត្រឹមតែពីរសប្តាហ៍ក្រោយពីខ្យល់ព្យុះដ៏ធំមួយទៀតគឺ Helene បានបំផ្លិចបំផ្លាញរដ្ឋ ផ្លរីដា និង រដ្ឋភាគអាគ្នេយ៍ផ្សេងទៀតដែលជាការវាយប្រហារស្ទួនៗជាប់គ្នារបស់ព្យុះកំណាចធំៗទាំងពីរនេះ លើសហរដ្ឋអាម៉េរិកមិនធ្លាប់មាន។ ក្នុងការវាយប្រហារពីរសប្តាហ៍មុនមានមនុស្សយ៉ាងហោចណាស់ ២៣៥ នាក់ត្រូវបានសម្លាប់។ Helene គឺជាខ្យល់ព្យុះទី ២ […]
ព្យុះសង្ឃរាហេឡេនកួចផ្តាច់ជីវិតមនុស្សជិត១០០នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងដំណំ នៅភាគអាគ្នេយ៍នៃសហរដ្ឋអាម៉េរិក
អាម៉េរិក៖ ព្យុះសង្ឃរាហេឡេន ដែលបានបោកបក់កួចកាត់តាមភាគអាគ្នេយ៍នៃសហរដ្ឋអាម៉េរិក បានឆក់យកជិវិតមនុស្សជិត ១០០នាក់ និងបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី បំផ្លាញផ្លូវថ្នល់និងស្ពាន និងបណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំងចាប់ពីរដ្ឋផ្លរីដារហូតដល់រដ្ឋវឺជីនៀ។ ខ្យល់ព្យុះ ភ្លៀង និងខ្យល់កន្ត្រាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០នាក់នៅរដ្ឋ North Carolina, South Carolina, Georgia, Florida, Tennessee និង Virginia។ ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកព្យាករណ៍បានបង្ហាញកាលពីចុងសប្តាហ៍មុនថា ការប៉ាន់ប្រមាណការខូចខាតមានចាប់ពី ១៥ពាន់លានដុល្លារដល់ជាង ១០០ពាន់លានដុល្លារ ដោយសារប្រព័ន្ធទឹក ទំនាក់ទំនង និងផ្លូវដឹកជញ្ជូនសំខាន់ៗត្រូវបានរងផលប៉ះពាល់ខ្លាំង។ មន្ត្រីនាយកដ្ឋានថាមពលសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រជាជនប្រហែល ២,៧លាននាក់នៅទូទាំងភាគខាងត្បូងគឺគ្មានថាមពលប្រើប្រាស់។ ជុំវិញគ្រោះធម្មជាតិនេះ សេតវិមានបានអះអាងថាប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន គ្រោងនឹងទៅទស្សនាតំបន់ដែលរងផលប៉ះពាល់នៅសប្តាហ៍នេះ។ លោក បៃឌិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យទី២៩ខែកញ្ញាថា ៖«វាជាសោកនាដកម្មដ៏អាក្រក់»។ គួរបញ្ជាក់ថា ព្យុះសង្ឃរាហេឡេនបានបោកបក់ចូលឈូងសមុទ្ទផ្លរីដាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធច្រើនឥតគណនា៕