សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា ដែលបាននាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជ័យជម្នះ៧មករា១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីគ្រោះមហន្តរាយ ពីគ្រោះមរណៈ និងនាំមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលបានបាត់បង់ទាំងស្រុងក្នុងរបបអាវខ្មៅ ជាពិសេសការទទួលបានសិទ្ធិរស់រានមានជីវិត បានធ្វើឱ្យរាល់តម្លៃខាងស្មារតី និងសម្ភារៈរបស់ប្រជាជន ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រុំនៅក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះរស់ឡើងវិញ។ សម្ដេចតេជោបានបន្តថា ឈរលើមាគ៌ានេះយើងបានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨ មកដោយមានយុទ្ធសាស្រ្ត (DIFID) ជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តដទៃទៀតដើម្បីឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងស្រុងតាមរយៈនៃការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ៕
ព័ត៌មានសន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅស្រុកត្រាំកក់…
ខេត្តតាកែវ៖ បន្ទាប់ពីបានស្រាវជ្រាវ រយៈពេល ៣ថ្ងៃ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានចុះធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។ បើតាមការបញ្ជាក់ពី លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែង ជាបន្តបន្ទាប់ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ ។ លទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ដកហូតវត្ថុតាងរួមមាន៖ ១/ ម្សៅក្រាមពណ៌សថ្លាចំនួន៣២កញ្ចប់ (ធំ៧ តូច២៥) ទម្ងន់១១២.៨០ ក្រាម(ថ្លឹងទាំងសំបកថង់) ២/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង ៣/ទូរស័ព្ទចំនួន០២គ្រឿង […]
ស្នងការខេត្តកណ្តាល៖ ផលិតផល៤មុខដែលម្ចាស់ឡេLove Riyaលក់ ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់…
ខេត្តកណ្ដាល÷ស្នងការនគបាលខេត្តកណ្តាលបានបញ្ជាក់ថា មានផលិតផល៤មុខក្នុងចំណោមផលិតផលផ្សេងដែលម្ចាស់ឡេ Love Riya លក់ មានសារធាតុហាមឃាត់លើសខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ ។ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្តាលបានឲ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃទី២០ សីហា ឆ្នាំ២០២៥ថា៖ ខ្ញុំសូមជម្រាបជូនសាធារណៈជន និងបងប្អូនក្នុងបណ្តាញសង្គមដើម្បីជូនជ្រាបខ្ញុំសង្កេតឃើញថា ក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្ត្រីនគរបាលជំនាញ ។ ឯកឧត្តមស្នងការបានគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ផលិតផលចំនួន៤មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់»។ ឯកឧត្តមស្នងការនគបាលខេត្តកណ្តាលបានបន្ថែមថា ជារួមគួរនាំគ្នាអាណិតដល់អ្នកជឿចាញ់បោក ខំប្រឹងរកលុយមកទិញផលិតផលរបស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយគ្នានោះដែរ ឯកឧត្តមស្នងការក៏បានស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននឹងកំពុងបំពុលសង្គម ។ សូមបញ្ជាក់ផងដែរថា ចំពោះសារធាតុ Mercury(បារត)៖ ជាលោហៈធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញ (ដើម្បីសម្លាប់មេរោគ) គ្រឿងសម្អាង(ធ្វើអោយស្បែកឆាប់ ស) […]
គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម…
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ក្រោមអធិបតីភាពឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ តបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម គណៈប្រតិភូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបំពេញទស្សនកិច្ច រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សារណរដ្ឋសង្គមនិយមវៀតណាម៕
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសានៅវេលាថ្ងៃត្រង់ទី១ ខែសីហា ២០២៥…
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសានៅវេលាថ្ងៃត្រង់ទី១ ខែសីហា ២០២៥ ៖ មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់ ក៏បើកស្តាប់ការនិយាយឡាយសូរបស់ លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។ មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី ដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។ ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ»៕
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ….
នៅរសៀលថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលខេត្តកណ្តាល។ ក្នុងឱកាសនេះដែរ ឯកឧត្តម […]
ឃាតកម្ម ! សម្លាប់បុរសម្នាក់ នៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យកន្លងទៅមួយឆ្នាំហើយ តែឃាតកមិនទាន់ចាប់បាន គ្រួសារអំពាវនាវស្វែងរកយុត្តិធម៌…
កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងផ្ទះមួយកន្លែងស្ថិតនៅភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយសង្ស័យជាករណីឃាតកម្ម ប៉ុន្ដែមកទល់ខែមិថុនា ឆ្នាំ២០២៥នេះ កន្លងទៅមួយឆ្នាំហើយ កម្លាំងសមត្ថកិច្ចមិនទាន់អាចស្រាវជ្រាវដើម្បីស្វែងរកឃាតករបាននៅឡើយទេ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលប្រទះឃើញដេកស្លាប់ឈ្មោះ ឃ្លោក សួរ អាយុ៧៩ឆ្នាំ។ តាមការបំភ្លឺរបស់ឈ្មោះ ឃ្លោក រក្សា អាយុ៤៤ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ (ត្រូវជាកូនបង្កើតរបស់សព) បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨៖០៥នាទី ខ្លួនបានយកនំបញ្ចុក មកឲ្យជនរងគ្រោះដែលត្រូវជាឪពុកបង្កើតរបស់ខ្លួននៅចំណុចកើតហេតុខាងលើ លុះមកដល់ថ្ងៃទី១៦ ខែឆ្នាំដដែល ដោយមិនឃើញឪពុករបស់ខ្លួនមកផ្ទះវិញ និងបានតេទូរស័ព្ទ តែតេមិនចូលខ្លួនក៏បានជិះម៉ូតូមកមើលឪពុករបស់ខ្លួននៅចំណុចកើតហេតុខាងលើ។ ពេលមកដល់ឃើញទ្វាររបងចំការចាក់សោរពីខាងក្នុង ហើយខ្លួនក៏បានស្រែកហៅឪពុក ប៉ុន្តែមិនមានអ្នកណាឆ្លើយទេ។ ពេលនោះខ្លួនក៏បានឡើងតាមរបង និងបានចូលទៅមើលក្នុងផ្ទះ ក៏បានឃើញសាកសពឪពុក របស់ខ្លួនដេកស្លាប់ផ្កាប់មុខ ដៃទាំងពីរចង់ផ្គួបគ្នាដោយក្រម៉ា។ តាំងពីពេលនោះមក សមត្ថកិច្ចបានបញ្ជាក់ថា នឹងបន្ដស្រាវជ្រាវដើម្បីស្វែងរកឃាតករយកមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្ដែនៅពេលនេះរយៈពេល១ឆ្នាំហើយ ពន្លឺនៃការស្រាវជ្រាវងងឹតដូចយប់។ ក្រុមគ្រួសាររបស់ជនរងគ្រោះ តាមរយៈបណ្ដាញព័ត៌មាន បានធ្វើការអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿនការស្រាវជ្រាវឈានទៅរកចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ និងដើម្បីក្រុមគ្រួសារទទួលបានយុត្តិធម៌៕
ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១២នាក់…
នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច […]
យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់សម្ភារៈមួយចំនួនរងការខូចខាតក្នុងករណីគ្រោះអគ្គីភ័យឆេះរថយន្តដឹកប្រេង…
ករណីអគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងចំនួ០១គ្រឿង ហេតុការណ៍នេះបានកើតឡើងការពីវេលា១១នឹង៥០នាទីយប់ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។ តាំមការបញ្ជាក់ពីសមត្ថកិច្ចមន្ត្រីជំនាញបានឲ្យដឹងថា សម្ភារៈខូចខាតសម្ភារ:រួមមាន ១-បានឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES CE ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត អស់ទាំងស្រុងនឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង អស់ទាំងស្រុង។ ២-ម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥០.០០០ មុឺនដុល្លារ។ ៣-ព្រមទាំងបណ្ដាលអោយស្លាប់មនុស្សចំនួន០៣នាក់ស្រី០១នាក់/ប្រុស០២នាក់។ ម្ចាស់ផ្ទះរងគ្រោះម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ កម្មកររោងចក្រប្រភេទ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ អស់ទាំងស្រុង។ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ ប្រុស អាយុ ៤០ ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទ […]
លោកស្នងការនគរបាលខេត្តកណ្តាល បានចេញបទបញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវ ករណីនេះភ្លាមៗ…
ភ្នំពេញ ៖ ក្រោយពីមានការចែកចាយពាសពេញបណ្តាញសង្គម នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ ករណីផ្សាយថា មានក្រុមនគរបាលចរាចរណ៍ បានប្តូរទីតាំងរើបារ៉ាស ដោយមិនទាន់ចប់ម៉ោង ដោយសារមានបញ្ហាពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ លោកស្នងការនគរបាលខេត្តកណ្តាល បានចេញបទបញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវករណីនេះភ្លាមៗផងដែរ ។ បើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត អំពីតួនាទី ភារកិច្ច ទៅលើកម្លាំងនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅនេះដែលបានកើតឡើងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ការចុះឲ្យស្រាវជ្រាវករណីនេះ បន្ទាប់ពីឃើញគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea បានបង្ហោះវីដេអូ សកម្មភាពមន្ត្រីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបាននិយាយថា “នៅពេលស្ទាក់រថយន្តគាត់មានបញ្ហាចាប់ផ្តើមរើបារ៉ាសដោយមិនទាន់ចប់ម៉ោង” ។ សូមជម្រាបថា មានរថយន្ត ០២គ្រឿងបុកគ្នាពីក្រោយ ដោយសារមាន នគរបាលចរាចរណ៍ ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកចេញមកស្ទាក់ បណ្តាលអោយកើតមានគ្រោះថ្នាក់ចរាចរណ៍តែម្តង ខណៈដែលកើតមានរឿងភ្លាមៗ កម្លាំងនគរបាលចាប់ផ្តើមរើបារ៉ាស់ […]