រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការ ជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក ដើម្បីជំរុញដល់ការអភិវឌ្ឍ និង វិបុលភាពរបស់ខេត្តកំពង់ធំ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការអភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាច្រើនរូប នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥៕
ព័ត៌មានសិល្បះ និងកីឡា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន….
ភ្នំពេញ÷នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នៅទីស្តីការក្រសួងមាន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង តំណាងរដ្ឋបាលរាជធានីខេត្ត ប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីរាជការក្រសួងព័ត៌មានប្រមាណ ៧០០នាក់។ ក្នុងឱកាសនោះផងដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១ ជំរុញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណមតិនេះ ដែលផ្តល់ជូនសាធារណជនទទួលបានព័ត៌មាន ខណៈមានការផ្លាស់ប្តូរ ពីទទួលព័ត៌មានតែពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មានកាសែត វិទ្យុ ទូរទស្សន៍ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានងាកទៅទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើបវិញ ដែលរួមមានហ្វេសបុក និងតិកតុក វិញ ។ ទី២ ការប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការបម្រើជាតិ ប្រជាជន និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងធ្វើឱ្យកម្ពុជាក្លាយជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខសន្តិភាពយូរអង្វែង និងវិបុលភាពឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងទី៣ មន្ទីរព័ត៌មានរាជធានី-ខេត្ត បំពេញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណៈមតិនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពីមូលដ្ឋាន […]
នគរបាលខេត្តព្រៃវែង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងកម្មវិធីការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាមហាជន ដណ្ដើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា…
នគរបាលខេត្តព្រៃវែង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងកម្មវិធីការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាមហាជន ដណ្ដើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងកម្មវិធីការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាមហាជន ដណ្ដើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ដែលប្រព្រឹត្តទៅនៅ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕
សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ក្នុងក្រុងខេត្តបាត់ដំបង បានចាប់ផ្តើមដំណើរការឡើងវិញដូចផែនការគ្រោងទុក ចាប់ពីថ្ងៃនេះតទៅ ហេីយ
ខេត្តបាត់ដំបង៖ នាថ្ងៃអាទិត្យ ទី០៦ ខែតុលាឆ្នាំ២០២៤ នេះ បេីតាម ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់អោយដឹងថា ចាប់ពីពេលនេះតទៅ សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ក្នុងក្រុងខេត្តបាត់ដំបង បានចាប់ផ្តើមដំណើរការឡើងវិញដូចផែនការគ្រោងទុក ចាប់ពីថ្ងៃនេះតទៅ ហេីយគឺរៀងរាល់សប្តាហ៍ នាល្ងាចថ្ងៃអាទិត្យ ដែលនឹងផ្តល់ឱកាសជាពិសេសដល់កីឡាករ កីឡាការិនីថ្នាលក្នុងខេត្តបាត់ដំបង និងខេត្តជិតខាងជាប់ព្រំប្រទល់ខេត្តបាត់ដំបង។ លោកក៏បានអំពាវនាវអោយពុកម៉ែបងប្អូន អ្នកខេត្តបាត់ដំបងដែលគាំទ្រដល់វិស័យ ប្រដាល់គុនខ្មែរទាំងអស់ចូលរួមគាំទ្រអោយបានច្រេីនកោះករ ។ លោកក៏បានបន្តថែមទៀតផងដែរថា បើមានការគាំទ្រច្រើនលើសលប់ នឹងមានសង្វៀនទី2ឬទី3បន្តទៀតក្នុងទឹកដីខេត្តបាត់ដំបង ដែលមានក្លឹបគុនខ្មែររហូតដល់27ក្លឹប និងសម្បូរទៅដោយធនធានកីឡាករ កីឡាការិនីមានទេពកោសល្យសិល្បៈក្បាច់គុនបុរាណខ្មែរ។ តាមផែនការគ្រោងទុករបស់សហព័ន្ធនឹងបន្តបើកអោយដំណើរការសង្វៀនប្រដាល់គុនខ្មែរ ក្នុងខេត្តសៀមរាប ដែលជាទឹកដីដើមកំណើតមរតកក្បាច់គុនខ្មែរយើង យ៉ាងយូរត្រឹមដើមឆ្នាំ2025ខាងមុខនេះ។ សូមកុំភ្លេចចូលរួមគាំទ្រ គុនខ្មែរ ទាំងអស់គ្នា។
ចេញទៅកូរ៉េខាងត្បូងលើកនេះ មានភាពកក់ក្ដៅជាងការចេញទៅប្រកួតនៅប្រទេសដទៃ
កីឡាជាតិ៖ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា សេនាប្រមុខអ្នកចម្បាំងគុនខ្មែរ នឹងដឹកនាំទ័ពអ្នកចម្បាំងក្រុងអង្គរមួយឈុតធំ ចេញទៅបង្អួតក្បាច់គុនបុរាណដូនតាខ្មែរនៅប្រទេសកូរ៉េខាងត្បូង ក្រោមការរៀបចំពីស្ថានីយទូរទស្សន៍ថោន នាថ្ងៃទី១៥កញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ កីឡាករជួរមុខដ៏កំពូលរបស់កម្ពុជារូបនេះ ហាក់មានភាពជឿជាក់ខ្លាំង បើទោះបីជាធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសច្រើនលើកក្ដី តែពេលនេះ លោកសេនាប្រមុខគុនខ្មែរ បញ្ជាក់ថា មានភាពកក់ក្ដៅជាងពេលណាៗទាំងអស់…។ ភាពកក់ក្ដៅ ដែលអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា លើកយកមកបញ្ជាក់នៅពេលនេះ គឺការចេញទៅប្រកួតនៅទឹកដីបរទេសក៏ពិតមែន តែកម្មវិធីប្រកួតប្រដាក់គុនខ្មែរដ៏ធំនេះ រៀបចំដោយភាគីកម្ពុជាសុទ្ធសាធ ហើយនៅកូរ៉េខាងត្បូងក៏មានប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែលកំពុងបម្រើការងារនៅទីនោះ ដូច្នេះ ការចេញទៅប្រកួតនៅទឹកដីកូរ៉េខាងត្បូង ដ្បិតថា ជាដែនដីអាស៊ីខាងកើតឆ្ងាយពីអាស៊ីអាគ្នេយ៍បន្តិច ប៉ុន្តែប្រៀបបាននឹងផ្ទះទីពីរបន្ទាប់ពីកម្ពុជាដែរ ព្រោះប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នៅទីនោះ នឹងមកចូលរួមទស្សនា ការប្រកួតប្រដាល់គុនខ្មែរដ៏ធំមួយនេះជាក់ជាមិនខាន។ ចំណុចនេះហើយ ដែលសេនាប្រមុខដឹកនាំកងទ័ពអ្នកចម្បាំងក្រុងអង្គរយើង អះអាងថានឹងទទួលបានភាពកក់ក្ដៅជាងការចេញទៅប្រកួតនៅបណ្តាប្រទេសផ្សេងៗ។ ការបើកទំព័រក្រាំងប្រវត្តិសាស្ត្រថ្មីនៃវិស័យប្រដាល់គុនខ្មែរជាលើកដំបូងនេះ ត្រូវបានអ្នកគាំទ្រប្រដាល់គុនខ្មែរគ្រប់ទិសទីកោតសរសើរ និងសារទជាខ្លាំងពីការលះបង់ខ្ពស់របស់អ្នករៀបចំកម្មវិធី ដើម្បីលើកស្ទួយគុនខ្មែរ។ កីឡាករជួរមុខកម្ពុជា៦រូប បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញក្បាច់គុនខ្មែរនៅលើទឹកដីអាស៊ីខាងកើត ក្នុងនោះកីឡាករម្ចាស់ផ្ទះ និងកីឡាករបរទេស៣រូបផ្សេងទៀត ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រមួយនេះដែរ។ កីឡាករ សោម វិឆ្ឆ័យ និងមិត្តរួមជាតិ ភក្ដី គុនខ្មែរ នឹងត្រូវប្រកួតម៉ារ៉ាតុនដណ្ដើម ខ្សែក្រវាត់មាស […]
សហព័ន្ធគុនខ្មែរ នឹងរៀបចំសង្វៀនប្រដាល់ប្រចាំសប្តាហ៍នៅខេត្តបាត់ដំបង
រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំឱ្យមានការប្រកួតរៀងរាល់សប្ដាហ៍ នៅក្នុងខេត្តបាត់ដំបង ដើម្បីឱ្យក្លិបប្រដាលនានានៅជុំវិញតំបន់បឹងទន្លេសាបបានចូលរួម។ នេះជាការលើកឡើងរបស់ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបានបញ្ជាក់ថា ការរៀបចំបែបនេះ គឺដើម្បីលើកទឹកចិត្តកីឡាករ-កីឡាការិនី រស់នៅក្នុងតំបន់ដាច់ស្រយាល និងខេត្តជុំវិញបឹងទន្លេសាបដែលមិនសូវបានឱកាសចូលរួមប្រកួត។ «កីឡាករ-កីឡាការិនី ថា្នលជាច្រើន គឺមានសមត្ថភាព ប៉ុន្តែមិនសូវមានឱកាសចូលរួមប្រកួត។ ជាហេតុធ្វើឱ្យពួកគាត់ រួមទាំងក្លិបមួយចំនួន នៅតំបន់ដាច់ស្រយាលប្រឈមមុខក្នុងការបាក់ទឹកចិត្ត និងបោះបង់ចោល»។ លោក ខូវ ឆាយ បានលេីឡេីងថា សហព័ន្ធគុនខ្មែរ គ្រោងបង្កើតសង្វៀនប្រដាល់ប្រចាំសប្តាហ៍នៅខេត្តបាត់ដំបង ដើម្បីឱកាសដល់កីឡាករប្រដាល់ទាំងនោះ។ បើតាមលោក ខូវ ឆាយ បច្ចុប្បន្នកម្ពុជាមានក្លិបប្រដាល់គុនខ្មែរ ជាង១០០ ស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធប្រដាល់គុនខ្មែរ។ ក្នុងនោះ មាន៦០ភាគរយនៃចំនួនក្លិបនោះ គឺមិនសូវមានសកម្មភាពប្រកួតឡើយ។ ការណ៍នេះ ធ្វើឱ្យធនធានកីឡាករ-កីឡាការិនីមួយចំនួន មិនសូវបានប្រកួត ហើយបាត់បង់សមត្ថភាព និងប្រឈមមុខក្នុងការបោះបង់ចោលនូវអាជីពនេះ។ លោកប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ក្លិបដែលមិនសូវមានសកម្មភាពក្នុងការរៀបចំកម្មវិធីប្រកួតប្រដាល់នានា ភាគច្រើននៅឆ្ងាយពីទីក្រុង។ កាលមុនសម័យកូវីដ-១៩ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក៏មានសង្វៀនប្រដាល់ជារៀងរាល់សប្ដាហ៍ដែរ។ ប៉ុន្ដែក្រោយចប់កូវីដ-១៩ មកទល់ពេលនេះ សង្វៀនប្រកួតប្រដាល់នោះ […]
សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការរៀបចំ សមាគមសិល្បករកម្ពុជា ចាប់ពីការបោះឆ្នោតជ្រើសរើសលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានថ្មី…
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរចំពោះការរៀបចំ សមាគមសិល្បករកម្ពុជា ចាប់ពីមានការបោះឆ្នោតជ្រើសរើស លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានថ្មី។ ការកោតសរសើរបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អនុញ្ញាតឱ្យប្រតិភូ សមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។ សម្តេចបានគូសបញ្ជាក់ថា ការកកើតឱ្យមានសមាគម គឺជារឿងល្អហើយ ក៏ប៉ុន្តែការធានានិរន្តរភាព ជាការលំបាក។ សម្តេច ជឿជាក់ថា នៅក្នុងអាណត្តិថ្មីនេះ សមាគមអាចចៀសផុតពីការលំបាកដែលកើតមានកន្លងមក តាមរយៈ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ និងការពង្រឹងសីលធម៌របស់សិល្បករ សិល្បការិនី។ សម្តេចក៏បានរំលឹកអំពីដំណាក់កាលរស់ឡើងវិញនៃសិល្បៈ ចាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងដំណាក់កាលប្រមូលទុន ធនធានមនុស្ស ដែលបានខិតខំជាបន្តបន្ទាប់ ជាពិសេស ក្រោយ ពេលកម្ពុជាបានសន្តិភាពពេញលេញដោយសារនយោបាយឈ្នះ-ឈ្នះ។ ចាប់ពីឆ្នាំ១៩៩៨មក ប្រទេសយើងវិវត្តដល់ដំណាក់កាលថ្មី គឺដំណាក់កាលអភិរក្ស និងអភិវឌ្ឍ។ សម្តេចបានលើកឡើងថា «យើងអភិរក្សរបស់មានស្រាប់ […]
នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក.ពស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣…
នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក.ពស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣… លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញ ចូលរួមពីធីប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់តេជោ ហ៊ុន សែន លើកទី៧ អបអរសាទរខួប ២៥ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្លឹបហ្គោលវឌ្ឍនៈរីស៊ត៕
ខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19លើកដំបូង បញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ នៅភូមិអុង ឃុំរាម…
ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19លើកដំបូងនៅខេត្តព្រះសីហនុ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ BAY OF LIGHTS និងលោក Delton Wong អគ្គនាយកក្រុមហ៊ុន ម៉ាសវើក ខូលិធីឌី បានលើកឡើងថា ពិធីបើកការដ្ឋានកីឡាវាយកូនហ្គោលនាពេលនេះគឺជាគោលដៅសម្រាប់ទេសចរណ៍កីឡាវាយកូនហ្គោល និងប្រៀបបានជាការបោះជំហានថ្មីមួយទៀតរបស់គម្រោងអភិវឌ្ឍន៍ក្នុងដំណើរឆ្ពោះទៅកាន់ការប្រែមុខមាត់ខេត្តព្រះសីហនុឱ្យក្លាយទៅជាគោលដៅលំដាប់ពិភពលោកសម្រាប់វិស័យទេសចរណ៍កីឡាវាយកូនហ្គោលជាមួយនឹងទីលានវាយកូនហ្គោលនៅមាត់សមុទ្រស្តង់ដារUSGAដំបូងបំផុតនៅខេត្តព្រះសីហនុ។ ដំណើរការសាងសង់ទីលានវាយកូនហ្គោលគ្រោងបញ្ចប់នៅឆ្នាំ២០២៧ និងការសាងសង់នៃទីលានទាំងមូលនិងគ្រោងបញ្ចប់នៅឆ្នាំ២០២៩ ដែលនឹងត្រៀមធ្វើឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅដ៏សាកសមសម្រាប់ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលនៅក្នុងតំបន់ និងសម្រាបការវាយកូនហ្គោលលំហែចុងសប្តាហ៍ផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ […]
កម្លាំងនគរបាលខេត្តព្រៃវែង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ រវាងក្រុម ស.ស.យ.ក ខេត្តព្រៃវែង និងក្រុម ផ្ការីកគ្រប់រដូវ…
ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង សហការពួតដៃគ្នាចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់រវាងក្រុម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង (ស.ស.យ.ក ខេត្តព្រៃវែង) ជាមួយក្រុម ផ្ការីកគ្រប់រដូវ (របស់នាយពាក់មី) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងរកជំនួយមូលនិធិជួយដល់មណ្ឌលកុមារកំព្រាក្នុងខេត្តព្រៃវែងផងដែរ ៕