ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន រួមទាំងក្រុមគ្រួសារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ៕
ព័ត៌មានសុខភាព និងសម្រស់
លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានចូលរួមក្នុងពិធីទទួលទេយ្យវត្ថុពី ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះអនុគណខណ្ឌមានជ័យ….
ភ្នំពេញ÷នាថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចូលរួមក្នុងពិធីទទួលទេយ្យវត្ថុពី ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះគ្រូចៅអធិការវត្តនន្ទមុនី ក៏មានព្រះវត្តមានរបស់ព្រះតេជគណព្រះចៅអធិការវត្ត និងតំណាងព្រះចៅអធិការវត្ត ព្រះថេរានុថេរៈជាច្រើនអង្គទៀត និងមានការចូលរួមពីសមាជិកគណៈកម្មាធិការអនុសាខាខណ្ឌ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ ទេយ្យវត្ថុដែលទទួលបានរួមមាន៖ ១. អង្ករ ២២បេ ១១០០គីឡូក្រាម ២. មី ១១ កេស ៣. ទឹកក្រូច និងទឹកផ្លែឈេី ១១ កេស ៤. ទឹកបរិសុទ្ធ ២០ កេស ៥. ទឹកត្រី ៤យួរ និង […]
លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលនិងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ សូមគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ…
ខេត្តកណ្ដាល÷លិខិតជូនពរ សូមគោរពជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមខ្ញុំស្នងការនគរបាលខេត្តកណ្ដាលនឹងកងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង ក្នុងខេត្តកណ្ដាល និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរព ចូលរួមជូននូវសព្ទសាធុការពរជ័យចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយ ឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ស្ថិតក្នុងអភិមង្គលដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះ លោកជំទាវបណ្ឌិត ដែលជាកុលធីតាខ្មែរដ៏ឆ្នើមមួយរូប បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី បំពេញតួនាទីដ៏ឧត្តុង្គ ឧត្តម ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការបំពេញនូវបេសកកម្មមនុស្សធម៌ កិច្ចការសង្គម លើកកម្ពស់សិទ្ធិនារី និងការចូលរួមរបស់ស្ត្រី ប្រកបដោយប្រសិទ្ធភាព ស្របតាមបុព្វហេតុរួម គឺ កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ […]