ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុន សែន ៖ ជ័យជម្នះ៧មករា១៩៧៩ បានបញ្ចប់ សករាជដ៏ខ្មៅងងឹតបំផុត និង បើកសករាជថ្មីរបស់កម្ពុជា….

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា ដែលបាននាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជ័យជម្នះ៧មករា១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីគ្រោះមហន្តរាយ ពីគ្រោះមរណៈ និងនាំមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលបានបាត់បង់ទាំងស្រុងក្នុងរបបអាវខ្មៅ ជាពិសេសការទទួលបានសិទ្ធិរស់រានមានជីវិត បានធ្វើឱ្យរាល់តម្លៃខាងស្មារតី និងសម្ភារៈរបស់ប្រជាជន ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រុំនៅក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះរស់ឡើងវិញ។ សម្ដេចតេជោបានបន្តថា ឈរលើមាគ៌ានេះយើងបានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨ មកដោយមានយុទ្ធសាស្រ្ត (DIFID) ជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តដទៃទៀតដើម្បីឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងស្រុងតាមរយៈនៃការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការ​ខេត្តកណ្តាល​៖​ ផលិតផល​៤​មុខ​ដែល​ម្ចាស់​​​ឡេ​Love Riya​លក់ ធ្វើ​ឱ្យប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់…

ខេត្តកណ្ដាល÷ស្នងការ​នគ​បាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា ​មាន​ផលិតផល​៤​មុខ​ក្នុង​ចំណោម​ផលិតផល​ផ្សេង​ដែល​ម្ចាស់​ឡេ Love Riya ​លក់ មាន​សារធាតុ​ហាមឃាត់​លើស​ខុស​ពី​ច្បាប់​អនុ​ញ្ញាត ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​ ។ ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគ​បាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០២៥​ថា​៖​ ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណៈជន និង​បងប្អូន​ក្នុង​បណ្តាញ​សង្គម​ដើម្បី​ជូន​ជ្រាប​ខ្ញុំ​សង្កេត​ឃើញ​ថា ក្រោយ​ពី​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ផលិតផល​ឡេ និង​ផលិត​មួយ​ចំនួន​ទៀត មានការ​វែកញែក​បកស្រាយ​លើក​ហេតុផល​នេះ ហេតុផល​នោះ ដោយ​មាន​អ្នក​អបអរសាទរ​ច្រើន​លើសលប់ និង​មាន​មួយ​ក្រុម​តូច មិន​ទទួលយក​នូវ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​ជំនាញ ។ ឯកឧត្តម​ស្នងការ​បាន​គូសបញ្ជាក់​ថា​ «ខ្ញុំ​សូម​បញ្ជាក់​ថា ផលិតផល​ចំនួន​៤​មុខ​ក្នុង​ចំណោម​ផលិត​ផ្សេង​ទៀត ដែល​យក​ទៅ​ពិសោធន៍ និង​ធ្វើតេស្ត ដែល​ម្ចាស់​ក្រុមហ៊ុន​ខាងលើ Live ផ្សាយ​លក់ គឺ​ជា​ការ​បោកប្រាស់ ក្លែងក្លាយ ហើយ​មាន​សារធាតុ​ហាមឃាត់​លើស ខុស​ពី​ច្បាប់​អនុញ្ញាត ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​»។ ឯកឧត្តម​ស្នងការ​នគ​បាល​ខេត្តកណ្តាល​បាន​បន្ថែម​ថា ​ជា​រួម​គួរ​នាំ​គ្នា​អាណិត​ដល់​អ្នក​ជឿ​ចាញ់​បោក ខំប្រឹង​រក​លុយ​មក​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ខាងលើ​យក​មក​ប្រើប្រាស់ ដែល​ប៉ះពាល់​ដល់​សុខភាព​ដោយ​មិនដឹង​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​ស្នងការ​ក៏​បាន​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​បាន​នឹង​កំពុង​បំពុលសង្គម ។ សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​​សារធាតុ Mercury(​បារត​)៖ ជា​លោហៈ​ធ្ងន់ ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផលិតផល​ថ្នាំ​ដុស​ធ្មេញ (​ដើម្បី​សម្លាប់​មេរោគ​) គ្រឿងសម្អាង​(​ធ្វើ​អោយ​ស្បែក​ឆាប់ ស​) […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច

គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម…

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ក្រោមអធិបតីភាពឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ តបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម គណៈប្រតិភូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបំពេញទស្សនកិច្ច រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សារណរដ្ឋសង្គមនិយមវៀតណាម៕

ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានសេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការអភិវឌ្ឍ និងវិបុលភាព ឱ្យកាន់តែជិតស្និតថែមទៀត…

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការ ជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក ដើម្បីជំរុញដល់ការអភិវឌ្ឍ និង វិបុលភាពរបស់ខេត្តកំពង់ធំ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការអភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាច្រើនរូប នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥៕  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសានៅវេលាថ្ងៃត្រង់ទី១ ខែសីហា ២០២៥…

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសានៅវេលាថ្ងៃត្រង់ទី១ ខែសីហា ២០២៥ ៖ មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់ ក៏បើកស្តាប់ការនិយាយឡាយសូរបស់ លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។ មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី ដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។ ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ»៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ….

នៅរសៀលថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រម​ទាំង​ត្រួត​ពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលខេត្តកណ្តាល។ ក្នុងឱកាសនេះដែរ ឯកឧត្តម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាតកម្ម ! សម្លាប់បុរសម្នាក់ នៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យកន្លងទៅមួយឆ្នាំហើយ តែឃាតកមិនទាន់ចាប់បាន គ្រួសារអំពាវនាវស្វែងរកយុត្តិធម៌…

កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងផ្ទះមួយកន្លែងស្ថិតនៅភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយសង្ស័យជាករណីឃាតកម្ម ប៉ុន្ដែមកទល់ខែមិថុនា ឆ្នាំ២០២៥នេះ កន្លងទៅមួយឆ្នាំហើយ កម្លាំងសមត្ថកិច្ចមិនទាន់អាចស្រាវជ្រាវដើម្បីស្វែងរកឃាតករបាននៅឡើយទេ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលប្រទះឃើញដេកស្លាប់ឈ្មោះ ឃ្លោក សួរ អាយុ៧៩ឆ្នាំ។ តាមការបំភ្លឺរបស់ឈ្មោះ ឃ្លោក រក្សា អាយុ៤៤ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ (ត្រូវជាកូនបង្កើតរបស់សព) បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨៖០៥នាទី ខ្លួនបានយកនំបញ្ចុក មកឲ្យជនរងគ្រោះដែលត្រូវជាឪពុកបង្កើតរបស់ខ្លួននៅចំណុចកើតហេតុខាងលើ លុះមកដល់ថ្ងៃទី១៦ ខែឆ្នាំដដែល ដោយមិនឃើញឪពុករបស់ខ្លួនមកផ្ទះវិញ និងបានតេទូរស័ព្ទ តែតេមិនចូលខ្លួនក៏បានជិះម៉ូតូមកមើលឪពុករបស់ខ្លួននៅចំណុចកើតហេតុខាងលើ។ ពេលមកដល់ឃើញទ្វាររបងចំការចាក់សោរពីខាងក្នុង ហើយខ្លួនក៏បានស្រែកហៅឪពុក ប៉ុន្តែមិនមានអ្នកណាឆ្លើយទេ។ ពេលនោះខ្លួនក៏បានឡើងតាមរបង និងបានចូលទៅមើលក្នុងផ្ទះ ក៏បានឃើញសាកសពឪពុក របស់ខ្លួនដេកស្លាប់ផ្កាប់មុខ ដៃទាំងពីរចង់ផ្គួបគ្នាដោយក្រម៉ា។ តាំងពីពេលនោះមក សមត្ថកិច្ចបានបញ្ជាក់ថា នឹងបន្ដស្រាវជ្រាវដើម្បីស្វែងរកឃាតករយកមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្ដែនៅពេលនេះរយៈពេល១ឆ្នាំហើយ ពន្លឺនៃការស្រាវជ្រាវងងឹតដូចយប់។ ក្រុមគ្រួសាររបស់ជនរងគ្រោះ តាមរយៈបណ្ដាញព័ត៌មាន បានធ្វើការអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿនការស្រាវជ្រាវឈានទៅរកចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ និងដើម្បីក្រុមគ្រួសារទទួលបានយុត្តិធម៌៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១២នាក់…

នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្រប​​​សម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់សម្ភារៈមួយចំនួនរងការខូចខាតក្នុងករណីគ្រោះអគ្គីភ័យឆេះរថយន្តដឹកប្រេង…

ករណីអគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងចំនួ០១គ្រឿង ហេតុការណ៍នេះបានកើតឡើងការពីវេលា១១នឹង៥០នាទីយប់ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។ តាំមការបញ្ជាក់ពីសមត្ថកិច្ចមន្ត្រីជំនាញបានឲ្យដឹងថា សម្ភារៈខូចខាតសម្ភារ:រួមមាន ១-បានឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES CE ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត អស់ទាំងស្រុងនឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង អស់ទាំងស្រុង។ ២-ម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥០.០០០ មុឺនដុល្លារ។ ៣-ព្រមទាំងបណ្ដាលអោយស្លាប់មនុស្សចំនួន០៣នាក់ស្រី០១នាក់/ប្រុស០២នាក់។ ម្ចាស់ផ្ទះរងគ្រោះម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ កម្មកររោងចក្រប្រភេទ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ អស់ទាំងស្រុង។ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ ប្រុស អាយុ ៤០ ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទ […]

ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

កម្ពុជាប្រកាសកាត់បន្ថយពន្ធគយលើទំនិញអាម៉េរិក និងស្នើចរចាលើការអនុវត្តពន្ធគយ សម្រាប់ការនាំចេញរបស់កម្ពុជា…

ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ –រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកចំនួន ១៩ មុខ និងបានស្នើសុំភាគីអាម៉េរិកសម្រាប់ការចរចាទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជា។ នេះបើយោងតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ ក្នុងសារលិខិតចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ស្តីពីការយកពន្ធគយ ៤៩ភាគរយ លើផលិតផលពីកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ កម្ពុជាស្នើឱ្យមានការចរចាជាមួយភាគីអាម៉េរិកឱ្យបានឆាប់បំផុត និងស្នើឱ្យរដ្ឋាភិបាលអាម៉េរិកពិចារណាពន្យារពេលការអនុវត្តពន្ធគយខាងលើនេះ។ សម្តេចធិបតីបានបន្តថា ក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាម៉េរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate)។   សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា […]