ភ្នំពេញ÷នាយយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩នឹង៤នាទីយប់ គណៈបញ្ជាការឯកភាពរដ្ឋបាល ដឹកនាំដោយលោក អុិត ជំនិត អភិបាលរងខណ្ឌ និងលោក ផុន សុផាន អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យអាជីវកម្មខារ៉ាអូខេ ០១ទីតាំង នាមករណ៍ បាកស៍ ឃីងហាម របស់ឈ្មោះ LIN WUCXEN ជនជាតិចិន ស្ថិតនៅផ្ទះលេខ៥៩៦ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ដោយមានការចុះផ្សាយព័ត៌ពីគេហទំព័រ ព្រុំសុជា ហតញូស៍ទីតាំងខាងលើនេះសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ។
ពេលចុះដល់ទីតាំងក្រុមការងារ បានត្រួតពិនិត្យឃើញថាទីតាំងខាងលើនេះមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ និងពុំមានការបើកលេងល្បែងស៊ីសងដូចការចុះផ្សាយនេះទេ ក្រុមការងារបានធ្វើការណែនាំបន្ថែមដល់ម្ចាស់ទីតាំង ដូចខាងក្រោម។
១.ហាមមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីតាងអាជីវកម្ម?
២.មិនត្រូវបង្កសំឡេងរំខានដល់អ្នកជិតខាង?
៣.ហាមមិនឲ្យមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងអាជីវកម្ម?
៤.ហាមមិនមានការជួញដូរផ្លូវភេទ?
៥.ហាមមិនឲ្យមានការប្រើប្រាស់កម្លាំងកុមារមិនទាន់គ្រប់អាយុ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕





