ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌសែនសុខ តាមប្រមាញ់ឃាត់ខ្លួនឃាត់ខ្លួនបាននៅត្រង់ចំណុច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ…

ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌសែនសុខ តាមប្រមាញ់ឃាត់ខ្លួនឃាត់ខ្លួនបាននៅត្រង់ចំណុច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ…

ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ជួន​ ណារិន​ អគ្គស្នងការរង​ ននិងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងកម្លាំងជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ រួមនិងកម្លាំងការិយាល័យកម្រិតធ្ងន់នៃស្នងការគរបាលរាជធានីភ្នំពេញ​ ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកហួរម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឈានទៅដល់កំណត់បាននូវមុខសញ្ញាជនសង្ស័យក្នុងករណីឃាតកម្មប្លន់សម្លាប់យកម៉ូតូការពីរថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២៣ វេលា៥ទាបភ្លឺ នៅត្រង់ចំណុចលើចិញ្ចើមផ្លូវវិមានឈ្មះឈ្នះ ក្នុងភូមិត្រពាំងរាំងចាស់ សង្លាត់ឃ្មួញ ខណ្ឌសែនសុខ  យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JR 9590 ពីជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទី ពួកខ្លួនពិតជាបានកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JR 9590 និងបណ្តាលឲ្យជនរងគ្រោះស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធី៕

VID_20231207_163749_592.mp4 VID_20231207_163755_923.mp4

Leave a Reply

Your email address will not be published.