ពិតជាខ្លាំងមែនទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង បើមានផ្លាកយីយីហោ ប៉អៅ លួចបង្កប់លេងល្បែងស៊ីសងជាច្រើន ប្រភេទ មានសន្តិសុខយាមកាមយ៉ាងតឹងរឹងទាំងយប់ទាំងថ្ងៃកំពុងបើកដំណើរការលេងយ៉ាងណាធិបតេយ្យ ផ្តើននិងសមត្ថកិច្ចខណ្ឌសែនសុខ។
ទីតាំងល្បែងស៊ីសងនិងមានសន្តិសុខយាមកាមយ៉ាងតឹងរឹងហាក់បីដូចហាងលក់មាស ពេជ្រខាងលើនេះ ស្ថិតនៅបណ្ដោយផ្លូវណត ប៊្រីត នៅខាងត្បូងស្ពានអាកាសផ្សារដីហុយ ប្រមាណជិត ២០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មហាជនសំណូមពរដល់លោក ម៉ូវ ម៉ានិត អភិបាល ខណ្ឌសែនសុខ និងលោកហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បញ្ចេញកណ្ដាប់ដៃដែក បង្ក្រាបទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួននេះផងទាន…




