ព័ត៌មានសន្តិសុខសង្គម

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាឲ្យកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល ចុះស្រាវជ្រាវករណីខាងលើជាលទ្ធផល…

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ​នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លេីយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Ustaz shalah បានបង្ហោះរូបភាពនិងខ្លឹមសារថា៖ សូមជំរាបបងប្អូន នៅចំណុចចន្លោះស្ពានលេខ១៩ និង លេខ២០ ដែលខ្ញុំបានត្រូវជនសង្ស័យធាក់ម៉ូតូ និងចាក់ពីក្រោយខ្នង នៅចំណុចភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១១,១២,២០២៤ វេលាម៉ោង ៨កន្លះ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល ចុះស្រាវជ្រាវករណីខាងលើជាលទ្ធផល៖

+ករណី អំពើលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ) មិនបានសម្រេច
-កេីតហេតុនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២១:៤០នាទី នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតនៅភូមិ ផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ស្រុកស្អាង ខេត្តកណ្តាល។
-ជនរងគ្រោះ០១នាក់ ភេទប្រុស ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្រៀនភាសាឥស្លាម មានទីលំនៅភូមិប៉ារ៉ែន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (មិនបានដាក់ពាក្តបណ្តឹង)។
-ជនសង្ស័យជិះម៉ូតូ០១គ្រឿង មានគ្នា០២នាក់ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

សភាពរឿងហេតុ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២១:០០នាទី ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខមិនចាំ ធ្វើដំណើរពីត្បូងទៅជើង (ស្រុកកោះធំ-តាខ្មៅ) ពេលជិះម៉ូតូមកដល់ចំណុចផ្ទះជាងម៉ូតូក៏ជិះចូលស្រែកឱ្យគេជួយនិងបាននិយាយប្រាប់អ្នកនៅទីនោះថានៅផ្លូវកោងមុខផ្ទះមេឃុំមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ០១គ្រឿង មានគ្នា០២នាក់ បានតាមធាក់ផ្តួលម៉ូតូរបស់ខ្លួន និងចាក់គាត់ពីក្រោយ (មិនមានស្លាកស្នាម) (ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ)។

ក្រោយមកប្រជាពលរដ្ឋបានខលទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកវិល អំពីករណីខាងលេី។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌស្រុក បានចុះទៅដល់កន្លែងកេីតហេតុធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ និងសួរព័ត៌មានជុំវិញកន្លែងកើតហេតុ។

ចំពោះករណីខាងលើនេះកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល កំពុងបន្តស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យយកមកចាត់ការតាមនីតិវិធីឱ្យខានតែបាន។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប៕

Leave a Reply

Your email address will not be published.