ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបាន ចុះដឹកនាំក្រុមការងារចម្រុះ ចុះជួយពន្លុតអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.កWHOLLYWELL ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល…

ខេត្តកណ្ដាល៖នាយប់ថ្ងៃទី១៨ ខែមិនាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបាន ចុះដឹកនាំក្រុមការងារចម្រុះ ចុះជួយពន្លុតងអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.ក WHOLLYWELL ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមការបញ្ជាក់របស់លោកឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលលោកបានមានប្រសាសន៍ថាសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់ ថ្នាក់ដឹកនាំខេត្ត ដូច្នេះលោកតែងតែគិតគូរជាចាំបាច់ ដោយមិនគិតពេលវេលា ទីកន្លែង ពណ៌សម្បុរ និងនិន្នាការនយោបាយ តួយ៉ាង ជាក់ស្ដែងនាយប់ថ្ងៃទី ១៨ លោកបានដឹកនាំដោយផ្ទាល់ចុះដល់ទីតាំងដែលជួបគ្រោះអគ្គិភ័យ ដើម្បីសង្គម និងប្រជាពលរដ្ឋ។

ទោះក្នុងតម្លៃណាក៏ដោយ ការជួយដល់ទុក្ខរបស់ពលរដ្ឋ ជាអាទិភាពដ៏សំខាន់មួយរបស់ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ដឹកនាំដោយមគ្គុទេសន៍ ឥស្សរបណ្ឌិត ដែលជាបញ្ញាវ័ន្តមួយ ប្រកបដោយគតិបណ្ឌិត ភាពបត់បែន និងជាអ្នកយុទ្ធសាស្ត្រ ការទូតវ័យក្មេង នាសម័យតេជោសន្តិភាព៕

Leave a Reply

Your email address will not be published.