ព័ត៌មានសន្តិសុខសង្គម

ដោយអនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចុះត្រួតពិនិត្យអាជីវកម្មចំនួន២ទីតាំង…

ភ្នំពេញ÷គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិសែនជ័យ ចុះអនុវត្តភ្លាមៗក្រោយទទួលបានព័ត៌មាន សង្ស័យថាមានល្បែងស៊ីសងខុសច្បាប់ក្នុងសង្កាត់ចោមចៅ៣ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មតិណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ២០:២០ នាទីយប់ លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់តាំងលោក ផុន សុផាន អភិបាលរង ដឹកនាំក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យអាជីវកម្មចំនួន ០២ទីតាំងភ្លាមៗ ទីតាំងទី១ ស្ថិតនៅក្នុងមជ្ឈមណ្ឌលសុខភាព មានឈ្មោះថា “សម្រស់ស្រស់ស្អាត” របស់ឈ្មោះ កាវ ស៊ែង ជនជាតិចិន ស្ថិតនៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣។ ទីតាំងទី២ ភោជនីយដ្ឋាន និងខារ៉ាអូខេ មានឈ្មោះថា “ត្រីច្រើន” របស់ឈ្មោះ សាផុន សុផល្លី ជនជាតិខ្មែរ ស្ថិតនៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ។

ជាលទ្ធផលជាក់ស្តែងពេលកំលាំងចុះទៅដល់មិនមានអ្វីជាបទល្មើសនោះទេ ក្រុមការងារចំរុះ ក៏បានណែនាំធ្វើយ៉ាងណាត្រូវគោរពអោយបានដាច់ខាត នូវការណែនាំកន្លងមក ក៏ដូចជាពេលនេះនូវលក្ខខណ្ឌដូចខាងក្រោមជាមួយទីតាំងទាំង០២រួមមាន÷
១.ត្រូវស្នើសុំច្បាប់ប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់
២.មិនត្រូវបង្កសំឡេងរំខានដល់អ្នកជិតខាង
៣.ដាច់ខាតមិនត្រូវជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងអាជីវកម្ម
៤.ដាច់ខាតមិនត្រូវមានការជួញដូរផ្លូវភេទ និងប្រើប្រាស់កម្លាំងកុមារមិនទាន់គ្រប់អាយុ
៥.ហាមមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីតាងអាជីវកម្មជាដាច់ខាត

គួរបញ្ជាក់ផងដែរថា, នាក្នុងឪកាសនោះ លោកផុន សុផាន អភិបាលរងខណ្ឌ បានសង្កត់ធ្ងន់ថា ប្រសិនបើទីតាំងខាងលើ មិនអនុវត្តតាមការណែនាំនោះទេ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

គួររំលឹកថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញម្តងៗ តែងបានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ប៉ុន្តែការងារនេះ ក៏នៅតែសេសសល់ ដែលតម្រូវឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តបង្ក្រាបឱ្យបានដូចភ្លៀងរលឹម៕

Leave a Reply

Your email address will not be published.