ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានដាក់គោលដៅត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ បាន ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់…

ភ្នំពេញ÷កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ បានសហការ​ជាមួយ​កម្លាំងការិយាល័យ​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំងសាលាខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានដាក់គោលដៅត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ បាន ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដកហូត ក្រាមពណ៍សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៍ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ។

ប្រតិបត្តិការការណ៍នេះធ្វើឡើងនៅ​ ថ្ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤​ វេលាម៉ោង ០១និង៤០នាទី​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​ និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published.