ព័ត៌មានសន្តិសុខសង្គម

បុរសជនជាតិចិនម្នាក់បើកបរក្នុង ល្បឿនលឿន ទៅបុកនិងបង្គោលភ្លើង១ដើមរង ការខូចខាតយ៉ាងតំណំ និង ពុំបណ្តាលឲ្យមានមនុស្សរង របួសនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលរត់ចែកជើងគ្នា ទាំងព្រឹកព្រលឹម…

ព្រះសីហនុ÷បុរសជនជាតិចិនម្នាក់បើកបរក្នុង ល្បឿនលឿន ទៅបុកនិងបង្គោលភ្លើង១ដើមរង ការខូចខាតយ៉ាងតំណំ និង ពុំបណ្តាលឲ្យមានមនុស្សរង របួសនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលរត់ចែកជើងគ្នា ទាំងព្រឹកព្រលឹម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧នឹង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវ២ធ្នូ ម្តុំខាងមុខផ្សារ ព្រីនម៉ល ដែលស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលឃើញនៅកន្លែង ហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកRang Rover ពណ៌ស បើកបរដោយបុរស ជនជាតិចិនម្នាក់ និងរួមដំណើរដោយស្ត្រីម្នាក់ ។

រថយន្តខាងលើបើកបរក្នុងល្បឿនលឿនទិសដៅពីឆ្នេរ សុខា ឆ្ពោះទៅឆ្នេរឯករាជ្យ លុះមកដល់ចំណុចស្តុបផ្សារ ព្រីនម៉ល និងផ្លូវកោងផងនោះមិនកោងតាមផ្លូវ ស្រាប់តែ ជ្រុលចង្កូតឡើងក្រានិត និង បុកបាក់បង្គោលភ្លើងរដ្ឋ មួយដើម។ ប្រភពដដែលបានបន្តទៀតថាម្ចាស់រថយន្ត ម៉ាកRang Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-3993បុរសជនជាតិចិនបើករថយន្តបើករថយន្តលឿនពេក ដោយសារផ្លូវកោងផងនោះបុកបាក់បង្គោលភ្លើងរដ្ឋមួយ ដើម ទើរលើរថយន្ត និង ខូចខាតកាំមេរ៉ា៣៦៩ចំនួន១ និង កាំមេរ៉ាសុវត្ថិភាពចំនួន១ទៀតផងដែរសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះ ក្រៅតែពីខូចខាតរថយន្តនិងបង្គោលភ្លើងរដ្ឋមួយដើមគឺ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួន បុរសជនជាតិចិន ដែលជាតៃកុងរថយន្តទៅសួរនាំ និង បានស្ទួចយកវត្ថុតាងរថយន្តយកទៅកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្តពហរះសីហនុ ការដោះស្រាយបន្តតាមនីតិវិធីច្បាប់ ៕
ប្រភពពីក្រុមការងារខេត្តព្រះសីហនុះ អត្ថបទដោយP.23

Leave a Reply

Your email address will not be published.